ប្រជុំរឿងព្រេងខ្មែរ
	<language>en</language>
Dear Khmer Legend Visitors
		<description><![CDATA[	I would like to take this opportunity to introduce my new website www.ikhmer.info to you all. That website aims to promote Khmer Life, Food, Music, Culture, Buddhism, and Daily Life to the world.
	Well, hope that you all will give us support so that it will help my team work harder and harder. Moreover, you are [...]]]></description>
រាជសីហ៍​ស្រលាញ់​មេ​គោ
	<category>ទូទៅ</category>
		<description><![CDATA[	មាន​សត្វ​រាជសីហ៍​មួយ​ដើរ​ទៅ​ឃើញ​មេ​គោ​របស់​នាយ​គោបាល​ម្នាក់ ក៏​មាន​ចិត្ត​ប្រតិព័ទ្ធ​ស្រលាញ់​ស្នេហា ចូល​ទៅ​សេពកាម​ដោយ​មេ​គោ​រួច​ហើយ​ក៏​ចូល​ព្រៃ ។
	 អាការ​រាជសីហ៍​សេព​នឹង​មេ​គោ​នោះ មិន​តែ​ម្ដង​ឡើយ សឹង​ចល​ទៅ​សេព​សព្វៗ​ថ្ងៃ ឯ​មេ​គោ​ទាំង​ឡាយ តាំង​តែ​ពី​រាជសីហ៍​ចូល​កាល់​រឿយៗ​មក ក៏​ស្គាំងស្គម​ទ្រម​មាឌ ហើយ​ទាំង​មាន​ក្ដី​ភិតភ័យ​ខ្លាច​រាជ​សីហ៍​នោះ​ផង ឯ​ទឹក​ដោះ​សោត​ក៏​ចេញ​មិន​បរិបូណ៍​ដូច​អំពី​មុនៗ​ឡើយ ។
	នាយ​គោបាល កាល​បើ​បាន​ឃើញ​រាជសីហ៍​ចូល​កា់​មេគោ​ទាំងឡាយ​របស់​ខ្លួន តែ​សព្វៗ​ថ្ងៃ​ដរាប​ដល់​មេគោ​ទាំងឡាយ​ស្គាំងស្គម​ទ្រមមាឌ នឹង​រឹត​យក​ទឹក​ដោះ​ពុំ​សូវ​បាន ដូច​កាល​មុនៗ​ដូច្នេះ ក៏​នាំ​សេចក្ដី​នុះ ទៅ​ជម្រាប​ដល់​មហាសេដ្ឋី ជា​នាយ​ធំ ឲ្យ​ជ្រាប​ហេតុ​សព្វ​ប្រការ មហា​សេដ្ឋី​ក៏​ប្រាប់​ឲ្យ​នាយ​គោបាល​ប្រកប​ថ្នាំ​ពិសពុល យក​ទៅ​លាប​គូថ​លាប​រោម​នៃ​មេ​គោ​ទាំងឡាយ​នោះ ដើម្បី​បំពុល​រាជសីហ៍​ក្នុង​កាល​ដែល​វា​មក​លិទ​រោម​លិទ​គូថ​មេ​គោ​នោះ​ឯង ។
	 ឯ​នាយ​គោបាល​ក៏​ចេញ​មក​ស្ល​ថ្នាំ​ពិស បាន​ហើយ​ក៏​នាំ​ទៅ​លាប​កាយ​នៃ​មេ​គោ តាម​ពាក្យ​មហា​សេដ្ឋី​បង្គាប់​នោះ​ឯង ។
	ឯ​រាជសីហ៍​នោះ​លុះ​ពេល​ព្រឹក​ឡើង ក៏​ចូល​ទៅ​ក្នុង​ហ្វូង​គោ ដល់​ហើយ​ក៏​ទៅ​ប្រលោម​ស្នេហា តាំង​លិទ​កាយ​លិទ​គូថ​នៃ​មេ​គោ​នោះ​ឯង លុះ​ពាល់​ត្រូវ​ថ្នាំ​ពិស​នោះ​កាល​ណា ក៏​កើត​ពុល​ដាល​ផ្សព្វផ្សាយ​ប្រកាច់​ដួល​ចុះ ដល់​នូវ​មរណ​កាល​កណ្ដាល​ហ្វូង​គោ​នោះ​ហោង ។
	សីហ៍​អើយ​សីហោ ស្លាប់​ព្រោះ​គូថ​គោ ដោយ​ឥត​ប្រាជ្ញា គិត​ស្វែង​តែ​កាម កើត​ញ៉ាម​ស្នេហា មិន​ពិចារណា ឲ្យ​យល់​ខុស​ត្រូវ ។ ខ្លួន​ជា​សត្វ​ព្រៃ ជាតិ​គោ​ទីទៃ ខុស​ពូជ​ពង្ស​ផៅ គួរ​ឬ​ទៅ​ធ្វើ អំពើ​ជម្រៅ លិទ​គោ​ពាល់​ត្រូវ ថ្នាំ​ពិស​ពុល​ក្ស័យ ។
	គតិលោក​ភាគ ៧ 
សុភាសិត
	<category>សុភាសិត</category>
		<description><![CDATA[	មិន​ត្រូវ​និយាយា​ពី​រឿង​ខ្លួន​យើង​ឲ្យ​សោះ ទោះ​បី​ល្អ​អាក្រក់​ក៏​ដោយ អ្នក​ណា​អំនួត​គឺ​ជា​មនុស្ស​កោង​ឈ្លើយ អ្នក​ណា​ទម្លាក់​ខ្លួន​គឺ​ជា​មនុស្ស​ល្ងង់ ។ Aristote
	 បណ្ដាល​មិត្ត​យុវជន​អ្នក​ត្រូវ​ចងចាំ​នៅ​ក្នុង​ខួរ​ក្បាល នូវ​ពាក្យ​ចាស់​អប់រំ​ត្រឹមត្រូវ​ដែល​គេ​អាន​ច្រើន​គ្នា នាំ​ឲ្យ​មាន​បញ្ញា​ក្លៀវក្លា​ ។ R K D’Argenson
ដើម​កំណើត​រន្ទះ
		<description><![CDATA[	កាល ​ពី​ព្រេងនាយ មាន​បិសាច​មួយ ឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​រិទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀង ​ខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា “បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់” ។
	រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។
ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ បាន​ជា​នាង​អារក្ខ​ទេវី​ត្រូវ​បាន​តាបស​សម្គាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។
	តាបស​ជប់​ទឹក​សន្សើម​នោះ​ឲ្យ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល​ទៅ​ឲ្យ​នាង​មេខលា​ដោយ​ប្រាប់​ថា “កែវ​នេះ​មាន​គុណភាព​ខ្លាំង​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ [...]]]></description>
ប្រពៃណី​នៃ​សុនខ
		<description><![CDATA[	លោក​អ្នក​ធ្លាប់​ឃើញ​ទេ? សត្វ​សុនខ​វា​កាន់​ប្រពៃណី​ពីរ​ប្រការ​គឺ ៖  ១-តែ​កាល​ណា​វា​ជួប​គ្នា​វា​នៅ​ទីណាៗ​ក៏​ដោយ មិន​ថា​ញី មិន​ថា​ឈ្មោល​ទេ វា​តែងតែ​ហិត​គុថ​គ្នា​ទៅ​វិញ​ទៅ​មក ។ កិច្ច​នេះ​ចា​ទៀងទាត់​ខាន​ធ្វើ​មិន​បាន ។  ២-សត្វ​សុនខ​ឈ្មោល កាល​ណា​វា​បន្ទោរ​បង់​បស្សវៈ តែងតែ​លើក​ជើង​ម្ខាង​ជា​ដរាប ។ កិច្ច​នោះ​ក៏​វាលះ​បង់​មិន​បាន​ដូចគ្នា ។  លោក​អ្នក​យល់​ទេ កិច្ច​វត្ត​ទាំងពីរ​ប្រការ ដែល​សុនខ​តែង​ប្រព្រឹត្ត​មក​មិន​ដែល​ខាន​នោះ តើ​បណ្ដាល​មក​អំពី​អ្វី? មាន​ពី​ត្រឹម​ណា​មក?  កិច្ច​វត្ត​ដែល​សុនខ​តែ​ប្រព្រឹត្ត​២​ប្រការ​នោះ​គឺ ៖  កិច្ច​វត្ត​ប្រការ​ទី ១ គឺ​កាល​បី​បឋមកប្ប ដែល​ទើប​កើត​មាន​មនុស្ស មាន​សត្វ​មាន​សាសនា ពាក្យ​ប្រដៅ បន្តិចបន្តួច​លើ​ផ្ទៃ​ផែន​ដី​នោះ មាន​រឿង​ដំណាល​ថា ក្នុង​សម័យ​ព្រេងនាយ មាន​វត្ត​អារាម មាន​អ្នក​បួស​កាន់​សីលធម៌​សុចរិត កាន់​ពាក្យ​សច្ចៈ​ប្រជុំ​គ្នា​ដោយ​ពួកៗ នៅ​ក្នុង​វត្ត​នីមួយៗ ។ មាន​សុនខ​ជា​ច្រើន​ជ្រក​កោន​នៅ​ក្នុង​វត្ត​ចាំ​បរិភោគ​អាហារ ដែល​សេសសល​អំពី​អ្នក​បួស តែ​កាល​ណា​លោក​ប្រជុំ​ចាន​ចង្ហាន់​នៅ​លើ​សាលា ពួក​សុនខ​ក៏​នាំ​គ្នា​ឡើង​ទៅ ក្រាប់​គាល់​លោក​ចាំ​បរិភោគ​អាហារ​សំណល់​តែ​រៀង​រាល់​ថ្ងៃ ខែ ឆ្នាំ ពុំ​ដែល​ខាន ។
	ឯ​ភូមិ​ផ្ទះ​អ្នក​ស្រុក​ឥត​មាន​សុនខ​អាស្រ័យ​នៅ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។  ថ្ងៃ​មួយ​នោះ បណ្ដា​ពួក​សុនខ​ទាំងនោះ [...]]]></description>