ប្រជុំរឿងព្រេងខ្មែរ

July 25, 2006

សុភាសិត

អ្នក​ដែល​មិន​ដឹង​ថា​ពេល​ណា​គួរ​និយាយ រមែង​មិន​ដឹង​ថា​ពេល​ណា​គួរ​ស្ងៀម ។

ភ្នាក់ងារ​ថោកទាប​ត្រូវ​ជ្រើស​តាំង​ឡើង អំពី​ពលរដ្ឋ​ល្អៗ​ដែល​មិន​បាន​ទៅ​បញ្ចេញ​សម្លេង​(បោះឆ្នោត

សេចក្ដី​ផ្សេង​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រ គឺ​ដូច្នេះ អ្នក​មាន​ស៊ី​ក្នុង​បេល​នឹក​ឃើញ​ពេញចិត្ត អ្នក​ក្រ​ស៊ី​ក្នុង​ពេល​រក​បាន ។

July 18, 2006

សុភាសិត

អ្នក​ប្រាជ្ញ​ស្គាល់​មនុស្ស​ល្ងង់ ពី​ព្រោះ​កាល​មុន​អ្នក​ប្រាជ្ញ​ល្ងង់ ក៏​ប៉ុន្តែ​អ្នក​ល្ងង់​មិន​អាច​យល់​អំពី​អ្នក​ប្រាជ្ញ​បាន​ឡើយ ពី​ព្រោះ​អ្នក​ល្ងង់​ពុំ​ដែល​បាន​ធ្វើ​ជា​អ្នក​ប្រាជ្ញ ។

July 17, 2006

សុភាសិត

នៅ​ក្នុង​លោក​មិត្ត​ខំ​ធ្វើ​ល្អ​ឲ្យ​គេ ខំ​សំដែង​ការ​ស្និទ្ធស្នាល​រាក់ទាក់​ចំពោះ​គេ តែ​មាន​អ្នក​ខ្លះ​នៅ​តែ​ច្រណែន​ឈ្នានិះ​មិត្ត​មិន​ឈប់ឈរ តើ​មក​ពី​អ្វី ?

ទោះ​ក្នុង​លក្ខណៈ​ណា​ក៏​ដោយ ក៏​សេចក្ដី​ស្នេហា​ត្រូវ​ឲ្យ​មាន​ប្រភព​ចេញ​ពី​ខ្លួន​ឯង​ជាជាង​ពី​មូលហេតុ​ដទៃ ។

បើ​មាន​ស្នេហា​ចំពោះ​អ្នក​ណា​ហើយ តែងតែ​ព្រួយ​បារម្ភ​ក្រែង​អ្នក​នោះ​មាន​គ្រោះ​ថ្នាក់​បាត់​សុភមង្គល បើ​មិន​ដូច្នោះ​ទេ​គឺ​ស្នេហា​បោកប្រាស ស្នេហា​សត្វ​កន្លង់ ។

July 12, 2006

សុភាសិត

អ្នក​ខ្លះ​ប្រកាន់​ថា ការងារ​របស់​បក្ស​ពួក​ខ្លួន​សុទ្ធ​តែ​ត្រូវ​ទាំងអស់ ហើយ​ការងារ​របស់​បក្ស​ពួក​ដទៃ​សុទ្ធ​តែ​ខុស​ទាំងអស់ ។ អ្នក​ណា​គិត​ដូច្នេះ​អ្នក​នោះ​ខុស​ហើយ ខុស​ត្រង់​យល់​ថា​ការងារ​របស់​ខ្លួន​របស់​បក្ស​ពួក​ខ្លួន​ល្អ​មួយ​រយ​ភាគ​រយ ហើយ​ឈប់​កែ​ឆ្នៃ​ឲ្យ​ល្អ​ថែមទៀត​នោះ ។

ធ្វើ​មនុស្ស​មិនមែន​គ្រាន់​តែ​រៀន​ឲ្យ​ពូកែ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត​ដោយ​ធ្វើ​ជា​បរិស័ទ​នៃ​សាសនា រួច​គិត​ថា​គ្រប់គ្រាន់​ហើយ​នោះ​ទេ ពីព្រោះ​ខ្លួន​នៅ​ក្នុង​សង្គម​ ខ្លួន​ជា​តំណក់​ទឹក​មួយ​ក្នុង​ចំណោម​ទឹក​មួយ​សមុទ្រ បើ​ទឹក​សមុទ្រ​ប្រៃ​ទឹក​មួយ​តំណក់​របស់​មិត្ត​ត្រូវ​តែ​ប្រៃ​ដែរ ។

ប្រយ័ត្ន ក្រែង​ពេល​ដែល​មិត្ត​កំពុង​ទិទៀន​គេ​អំពី​រឿង​អ្វី​មួយ​នោះ អ្នក​ស្ដាប់​គេ​តប​មិត្ត​វិញ​អំពី​អំពើ​ប្រព្រឹត្ត​ដែល​មិត្ត​កំពុង​ធ្វើ​ផ្ទុយ​ពី​ពាក្យ​សំដី​មិត្ត ។

ថ្ម បុគ្គល​លើក​យក​ឡើង​ទៅ​ដាក់​លើ​កំពូល​ភ្នំ​បាន​ដោយ​សេចក្ដី​ព្យាយាម​ដ៏​មាំ តែ​បើ​ទម្លាក់​ចុះ​ពី​លើ​កំពូល​ភ្នំ​វិញ​បាន​ដោយ​ងាយ យ៉ាង​ណា​ខ្លួន​យើង​ឡើង​ទៅ​កាន់​ឋានៈ​ខ្ពង់ខ្ពស់​ដោយ​គុណ គឺ​ក្ដី​ព្យាយាម​ដ៏​ធំ តែ​បើ​ធ្លាក់​ទៅ​កាន់​ឋានៈ​ថោក​ទាប​វិញ​ដោយ​ទោស​ដ៏​ងាយៗ ក៏​យ៉ាង​នោះ​ដែរ ។

June 28, 2006

សុភាសិត

ក្នុង​កាល​ខ្លះ សេចក្ដី​អត់​ធន់​ជា​គ្រឿង​លំអ​នៃ​បុរស ដូច​សេចក្ដី​អៀនខ្មាស់​ជា​គ្រឿង​លំអ​នៃ​ស្ត្រី​ទាំងឡាយ តែ​ក្ដី​ក្លាហាន​ជា​គ្រឿង​លំអ​នៃ​បុរស​ក្នុង​ពេល​ដែល​គេ​មើល​ងាយ ដូច​ការ​មិន​អៀនខ្មាស់​ជា​គ្រឿង​លំអ​នៃ​ស្ត្រី​ក្នុង​ពេល​សេព​សន្ថវៈ​ដូច្នោះ​ដែរ ។

បុគ្គល​មិន​គួរ​គប្បី​ធ្វើការ​សេពគប់​ពឹងពាក់​ចំពោះ​ជន​ដែល​តូចតាច​ថោកទាប​ឡើយ គប្បី​ធ្វើ​ជំពោះ​តែ​ឥស្សរ​ជន​ដែល​មាន​អំណាច ព្រោះ​ថា​ទឹកដោះ បើ​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ស្រវឹង ក៏​បាន​ឡើង​ឈ្មោះ​ទៅ​ជា​ទឹក​គ្រឿង​ស្រវឹង​ដែរ ។

Get free blog up and running in minutes with Blogsome
Theme designed by Gary Rogers