ចាប់ចោរត្រូវចាប់មេ
ពាក្យថា "ពាក្យថាចាប់ចោរត្រូវចាប់មេ" តាមសុភាសិតមួយសរសេរថា ៖ យឹតធ្នូត្រូវយឹតឲ្យខ្លាំង ប្រើព្រួញត្រូវប្រើព្រួញវែង បាញ់មនុស្សត្រូវបាញ់សេះជាមុន ចាប់ចោរត្រូវតែចាប់មេ ។ បានន័យថា ៖ បើសិនបើធ្វើកិច្ចការអ្វីមួយត្រូវតែដាក់ចិត្ត អនុវត្តតាមលំដាប់លំដោយនៃកិច្ចការ ក៏ប៉ុន្តែបើប្រើល្បិចកលដើម្បីយកចាញ់ឈ្នះ គឺមិនដូច្នោះទេ ក្នុងពេលប្រយុទ្ធចាំបាច់ត្រូវតែវាយសំដៅចំណុចសំខាន់របស់សត្រូវ ឬ បញ្ជាការរបស់សត្រូវឲ្យតែអាចកំទេចបានមេដឹកនាំរបស់សត្រូវហើយ ពេលនោះអង្គការចាត់តាំងនោះ ប្រៀបបាននិងសត្វពស់ដែលគ្មានក្បាលសភាពជ្រួលច្របល់និងកើតមានឡើង……….។
ដែលហៅថាមេដឹកនាំ គឺសំដៅលើជនដែលមានអំណាចពិតប្រាកដនិងមានឥទ្ធិពលលើគ្រប់គ្នា បើគ្មានលក្ខណ្ឌបែបនេះទេ ទោះបីជាគេមានតួនាទីធំប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរ ។ ដូចជាក្នុងជំនាន់សាមកុក ស្ដេចឡឺកឺដឹងតែពីរឿងស្រីស្រា ព្រះនាមអាតូវធំបានប្រយោជន៍អ្វី ? បានអំណាចនៅដៃហើយបែរជាបន្ថែមបន្ទុកជាតិទៅវិញ ដឹងតែពីចំណាយចាយមិនដឹងមុខ មិនស្មើនិងថ្នាក់ក្រោម ជួ កឺលៀង ដែលជាអ្នកទទួលបន្ទុករ៉ាប់រងសុខទុក្ខរបស់នគរ ។
មេដឹកនាំ គឺជាបេះដូងនៃអង្គការចាត់តាំងមួយ គឺជាដួងវិញ្ញាណនៃអង្គការប្រមូលផ្ដុំនេះអា "ចាប់មេ" បានពិតជាអាចធ្វើឲ្យអង្គការចាត់តាំងនោះច្របូកច្របល់បំផ្លាញបាននូវសកម្មភាបនិងបណ្ដាញខ្សែរយះ យ៉ាងហោចណាស់ក៏អាចធ្វើឲ្យផ្ទៃក្នុងមានការប្រែប្រួលដែរ ។
មធ្យោបាយ (ចាប់មេ) មានការប្រែប្រួលរាប់មិនអស់មិនថាប្រើបញ្ញាឬអាវុធ (ឲ្យតែអាចសម្រេចបានតាមគោលបំណង) ធម្មតាទេត្រូវតែប្រើ (មធ្យោបាយមិនរើសមុខ) ទោះបីត្រូវប្រើវិធីឆក់ប្លន់ក៏ដោយចុះ ដូចជា ជំនាន់សាមកុក ចាវឆាវ ប្រើល្បិចចាប់បង្ខំស្ដេចដើម្បីបង្ក្រាបដល់បណ្ដាលស្ដេចក្រាញ់ ។ ឈីនក្វៃ ក្លែងផ្លាកបញ្ជាមាស ១២ កោះមេទ័ពស្មោះត្រង់យៀកហ្វីមមកវិញដើម្បីសម្លាប់ ។ នេះហៅថាការប្រើល្បិចរស់រវើកគឺមិនត្រូវអនុវត្តដោយរឹងស្ដូកនោះទេ ចង់និយាយថា ៖ អ្នកណាក៏ចេះលេងល្បែងសៀកដែរតែបច្ចេកទេសនិងការប៉ិនប្រសប់គឺខុសគ្នា និយាយរួមគោលបំណងនៅត្រង់ចាប់"មេ" ។
ចាប់មេចាត់ទុកថាជាចំណោទមួយ តើត្រូវចាប់របៀបណា ? ពិតហើយគឺត្រូវប្រើល្បិចគ្រប់យ៉ាងទាំងអស់ (កំបាំងមេឃឆ្លងសមុទ្រ) (បញ្ឆោតខ្លាចេញពីរូង) ឬក៏ (ល្បិចស្រីស្រស់) ។ល។ និយាយរួមគឺត្រូវតែប្រើល្បិចទៅតាមចរិតមនុស្ស ពិនិត្យនិងអនុវត្តតាមសភាពការជាក់ស្ដែង ។(នៅមានត)