ប្រជុំរឿងព្រេងខ្មែរ

August 17, 2006

គ្មានតែអាចបង្កើតឲ្យមាន

Filed under: ល្បិច

(គ្មាន​តែ​អាច​បង្កើត​ឲ្យ​មាន) និយាយ​ឲ្យ​ងាយ​ស្ដាប់​គឺ គ្មាន​ខ្យល់​តែ​មាន​រលក គ្មាន​រឿង​តែ​អាច​បង្កើត​ឲ្យ​មាន​រឿង ។


គោល​គំនិត​ខ្លាច​តែ​សង្គម​មិន​ច្របូក​ច្របល់ ទិស​ដៅ​គឺ​ឆ្លៀត​ឪកាស​បន្លំ​ចាប់​ត្រី (ត្រី​ងៀត​ឆ្លៀត​ពង) ស្នា​ដៃ​គឺ​បង្កើត​បញ្ហា ។

"ប្រឌិត​រឿង" មើល​ពី​ខាង​ក្រៅ​ថា​ជា​ការ​ងាយ តែ​ចង់​សម្រេច​គោល​បំណង​របស់​ខ្លួន​ដោយ "ប្រឌិត​រឿង" ពិត​ជា​លំបាក​ណាស់ ។ ការ "ប្រឌិត​រឿង" តាម​កៀនកោះ​ផ្សារផ្ដោ ឬ ដឿងហែម ផ្លូវ​លំ គឺ​អាច​សម្រេច​តាម​ក្ដី​បំណង សប្បាយ​បាន​មួយ​ពេល​ដែរ តែ​លទ្ធផល​នៃ​ការ​ប្រឌិត​រឿង​បែប​នេះ​យ៉ាង​ច្រើន​ណាស់ ធ្វើ​ឲ្យ​គូ​សត្រូវ​រង់​គ្រោះ​របួស​ខូចខាត​ខ្លះៗ​តែ​ប៉ុណ្ណោះហើយ​មិន​ប្រាកដ​ថា មាន​ផល​ប្រយោជន៍​ចំពោះ​ខ្លួន​ទេ ។ ការ "ប្រឌិត​រឿង" ដែល​មាន​គោល​បំណង​ច្បាស់​លាស់ ប៉ុន្តែ​គ្នា​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ទេ​នោះ​គឺ​មិន​រាប់​ថា​ជា "ល្បិចកល" បាន​ឡើយ ។

សុភាសិត​ចិន​មួយ​សរសេរ​ថា "រឿង​ប្រឌិត​ត្រូវ​បញ្ចប់​ត្រឹម​អ្នក​ចេះ​ដឹង" បាន​ន័យ​ថា ៖ រឿង​ប្រឌិត ដែល​គ្មាន​ការ​រៀបចំ​ផែនការ​ឲ្យ​បាន​ល្អិត​មិន​ផុត​ពី​ក្រសែ​ភ្នែក​របស់​អ្នក​ចេះ​បាន​ឡើយ ដូច្នេះ​គួរ​និយាយ​ថា ៖ "រឿង​ប្រឌិត" គឺ​បង្កើត​ឡើង​ដោយ​ស្នាដៃ​របស់​អ្នក​ចេះ​ទើប​ត្រឹមត្រូវ ។

បង្កើត​បញ្ហា បាន​ន័យ​ថា ៖ គឺ​ផ្អែក​លើ​រឿង​អ្វី​មួយ​ដែល​មាន​ស្រាប់​ហើយ​ពង្រីក​ការ​ខុស​និង​ត្រូវ​ឲ្យ​កាន់​តែ​ធំធេង​ឡើង តែ​អ្វី​ដែល​ចង់​និយាយ​នៅ​ក្នុង​ល្បិចកល​នេះ គឺ​មិន​ចាំបាច់​ផ្អែក​លើ​បញ្ហា​ដែល​មាន​ពិត ឬ​យោង​លើ​មូលដ្ឋាន​អ្វី​ទាំង​អស់ តែ​អាច​បង្កើត​ជា​បញ្ហា​បាន ។ ឧ. រឿង​លេង​ហ៊ី​តុក្កតា មើល​ពី​ខាង​ក្រោម​ឆាក​ទៅ ហាក់​បី​ដូច​ជា​នៅ​ពី​ខាង​ក្រោយ​វាំងនន បង្កប់​ទៅ​ដោយ​កងទ័ព​រាប់ម៉ឺន សេះ​រាប់​ពាន់ ទាញ​វាំងនន​ខ្វាក គឺ​ឃើញ​តែ​មនុស្ស​ម្នាក់​និង​រូប​តុក្កតា​មួយ​ចំនួន និង​ខ្សែ​ទាញ​តែ​ប៉ុណ្ណោះ ។

រឿង​ប្រឌិត ពិត​ជា​គួរ​ឲ្យ​ខ្លាច​ភ័យ​ជាង​អ្វី​ទាំងអស់ វា​គ្មាន​រូប​តែ​អាច​មើល​ឃើញ វា​គ្មាន​ស្រមោល តែ​អាច​ជួប​ប្រទះ ខុស​ឬ​ត្រូវ​ចេញ​តែ​ពី​មាត់​សំអាង​លើ​សំដី​តែ​ប៉ុន្មាន​មាត់​ប៉ុណ្ណោះ អាច​ធ្វើ​ឲ្យ​មនុស្ស​មើល​ស្រាស​ជីវិត​បាន អ្នក​ក្លាហាន​អាច​ដោះ​អាវក្រោះ​ចេញ​ពី​ខ្លួន ។

ក្បួន​យុទ្ធសាស្ត្រ​បាន​និយាយ​ថា ៖ ការ​វាយ​សម្រុក​ដោយ​ប្រើ "រឿង​ប្រឌិត" យ៉ាង​ប៉ិន​ប្រសព្វ មិន​បាច់​ប្រយុទ្ធ​ក៏​អាច​ធ្វើ​ឲ្យ​សត្រូវ​ទម្លាក់​អាវុធ​បាន​ដែរ ។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មាន​ភស្ដុតាង​ច្រើន​ណាស់ ដែល​បាន​បញ្ជាក់​បង្ហាញ​ពី​រឿង​នេះ​ដូចជា​សង្គ្រាម​នៅ​ទ្វីប​អឺរ៉ុប​ក៏​ធ្លាប់​មាន​ដែរ នោះ​គឺ ពាក្យ​ប្រឌិត​ទំលាយ​ខ្សែ​ការពារ​ម៉ាទីណូ ។

បើ​សិន​ជា​និយាយ​ថា (បង្កើត​បញ្ហា) គឺ​ធ្វើ​ឲ្យ​សង្គម​ច្របូក​ច្របល់​នោះ​មាន​ន័យ​ថា ៖ "ពាក្យ​ប្រឌិត" គឺ​ជា​ប្រភព​នៃ​ការ "បង្កើត​បញ្ហា" នោះ​ឯង ។

បើ​ប្រឌិត​ត្រូវ​ចេះ​មើល​កាលៈទេសៈ ត្រូវ​ប្រឌិត​ឲ្យ​វា​សមហេតុ​ផល​ហើយ​ទាមទារ "រហ័ស" មិន​ត្រូវ​ឆ្លង​កាត់​ពេល​វេលា​សាកល្បង​វែង​អន្លាយ​ទេ ដែល​និយាយ​ថា "ជឿ​មិន​ជឿ​អាច​សាកល្បង​ចំពោះ​មុខ​សក្កិសិទ្ធិ​ឬ​មិន​ថ្ងៃ​ក្រោយ​ទើប​ដឹង។ ដល់​ទៅ​ថ្ងៃ​ក្រោយ ទំរាំ​តែ​ដឹង​ការ​ពិត ខ្លួន​យើង (បាន​ឆ្លង​ផុត​សមុទ្រ​ក្លាយ​ជា​ទេវតា) បាត់​ទៅ​ហើយ ។នៅមានត…

August 15, 2006

ដឹងតែធ្វើមិនដឹង

Filed under: ល្បិច

(ដឹង​តែ​ធ្វើ​មិន​ដឹង) តាម​ន័យ​របស់​វា​គឺ ៖ ដឹង​ច្បាស់​ប្រាកដ​ពី​រឿង​នេះ​ហើយ​តែ​មាន​ចេទនា​ធ្វើ​មិន​ដឹង ។ អាកប្បកិរិយា​បែប​នេះ​ច្រើន​ជា​អំពើ​របស់​អ្នក​រៀន​ខាង​ទស្សន​វិជ្ជា សុភាសិត​ចិន​មួយ​សរសេរ​ថា ៖ មិន​ចេះ​ធ្វើ​ភ្លើ​ថ្លង់ មិន​អាច​ធ្វើ​លោក​ម្ចាស់ ហើយ​ក៏​ជា​អំពើ​ការពារ​អាត្មា​ខ្លួន គោល​បំណង​នៅ​ត្រង់​ជៀស​ឲ្យ​ផុត​ពី​សេចក្ដី​ខុស​និង​ត្រូវ ។

ប៉ុន្តែ បើ​ប្រើ​ជា​ល្បិច​កល​វិញ​នោះ មិន​ត្រឹម​តែ​សម្រាប់​ការពារ​អាត្មា​ខ្លួន​ប៉ុណ្ណោះ​ទេ ។ ល្បិច​កល គឺ​យក​មក​ប្រើប្រាស់​សម្រាប់​ទប់ទល​និង​អ្នក​ដ៏ទៃ បើ​សិន​ជា​មាន​ជំហ​គេច​វេស​ពី​ការ​ពិត តើ​ម្ដេច​នឹង​អាច​ពុះពារ​ឧបសគ្គ​ដែល​រារាំង​ចំពោះ​មុខ កសាង​ផ្លូវ​អនាគត​សម្រាប់​ខ្លួន​បាន​នោះ 

និយាយ​ការ​ពិត ចំពោះ​កិច្ចការ​អ្វី​មួយ ដឹង​ហើយ​អាច​ធ្វើ​ពើ​មិន​ដឹង​ពុំ​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ចាំបាច់​ត្រូវ​តែ​មាន​ការ​អប់រំ​ខ្ពស់​ទើប​អាច​ធ្វើ​ទៅ​កើត ។ ហេតុ​តែ​មាន​ការ​បែង​ចែក​មនុស្ស​ឈ្លាសវៃ​និង​ល្ងង់ខ្លៅ​នោះ គឺ ស្ថិត​នៅ​ត្រង់(ដឹង) (មិន​ដឹង) អាច (ធ្វើ​ពើ) (មិន​អាច​ធ្វើ​ពើ) នោះ​ឯង ។ ជន​ល្ងង់​ខ្លៅ មិន​អាច​វាស់​ជម្រៅ​របស់​អ្នក​ចេះ​ដឹង​បាន តែងតែ​និយាយ​ថា ៖ ពួក​គែ​ទាំង​នោះ ជា​មនុស្ស​គ្រោះថ្នាក់​ហើយ​ក្រឡិចក្រឡុច ធ្វើ​អ្វី​ក៏​ដោយ រក​យល់​មិន​បាន​ទាល់​តែ​សោះ ត្រង់​រក​យល់​មិន​បាន​នេះ​ហើយ ដែល​ជា​ចំណុច​របស់​អ្នក​ចេះ​នោះ​ឯង ។ នេះ​ហើយ​នៅ (អ្នក​ចេះ​ធ្វើ​ភ្លើ) នោះ​ឯង​គឺ​ជា​អំពើ​ដែល​មនុស្ស​សាមញ្ញ​មិន​អាច​យល់​បាន ។នៅមានត

August 13, 2006

គ្រូមើលស្កន់

Filed under: ល្បិច

កាល​នោះ​មាន​ស្រី​ម្នាក់​តាំង​ទីលំនៅៗ​ក្នុង​ភូមិ​សួន​ចំការ ផ្ទះ​នោះ​នៅ​ដាច់​ពី​គេ នាង​នោះ​មាន​កូន​ខ្ចី​អាយុ​ប្រហែល ៨-៩ ខែ តាំង​ពី​ប្ដី​ស្លាប់​ទៅ នាង​នោះ​ក៏​មេម៉ាយ​នៅ​តែ​ជាមួយ​នឹង​បងប្អូន ឯ​កូន​ខ្ចី​នោះ​ពុំ​សូវ​ជា ចួន​កើត​រោគ​គ្រុន​ស្កន់​ជាន់​ម្ដងៗ កើត​រីងរៃ​ស្គម​លឿង​លុះ​នៅ​យូរ​បន្តិច​មក​មាន​នុស្ស​ម្នាក​ដឹង​ថា នាង​មេម៉ាយ​នោះ​មាន​សម្បត្តិ​ច្រើន ទើប​វា​ស្វែង​រក​មើល​ចន្លោះ​ឪកាស​នឹង​ទៅ​បញ្ឆោត​កុហក​បោក​ប្រាស​នាង​មេម៉ាយ​នោះ លុះ​ដល់​រដូវ​កាល​គេ​ច្រូត​កាត់ ទើប​បង​ប្អូន​ញាតិ​ដែល​នៅ​ជា​មួយ​ផង​នោះ គេ​នាំ​គ្នា​ទៅ​ច្រូត​ស្រូវ​ទាំង​អស់​គ្នា នៅ​តែ​នាង​មេម៉ាយ​តែ​ម្នាក់​នៅ​ចាំ​ផ្ទះ មនុស្ស​ពាល​នោះ កាល​ណា​បាន​ឪកាស​ហើយ​វា​ក៏​កោរ​ក្បាល ហើយ​លួច​យក​ស្បង​ចីពរ​លោក​សង្ឃ​ដែល​គេ​គរ​ចោល​តាម​គល់​ពោធិ មក​ស្លៀក​ពាក់​ធ្វើ​អាការ​កិរិយា​ជា​លោក​សង្ឃ ដើរ​ត្រង់​ទៅ​ផ្ទះ​នាង​មេម៉ាយ​នោះ ។

លុះ​ដល់​ហើយ​វា​ធ្វើ​ជា​ដើរ​ឈរ​រេរា​នៅ​មុខ​ផ្ទះ ឯ​នាង​មេម៉ាយ​នោះ​អង្គុយ​នៅ​រាន​ហាល​ឲ្យ​កូន​បៅ​ដោះ លុះ​បាន​ឃើញ​អ្នក​ក្លែង​ភេទ​នោះ​ហើយ ក៏​នឹក​ថា​លោក​សង្ឃ​បរិសុទ្ធ ទើប​បី​កូន​ចុះ​ទៅ​ថ្វាយ​បង្គំ​សួរ​ថា "ព្រះ​ករុណា​ម្ចាស់ និមន្ត​មក​ពី​វត្ត​ណា ត្រូ​ការ​រក​អ្វី ព្រះគុណ ?" ចៅ​ពាល​ក៏​ឆ្លើយ​ថា "ចម្រើន​ពរ​អាត្មា​ភាព​មក​ពី​វត្ត​ក្រោម មក​រក​បិណ្ឌ​បាត​ទៀន​ធូប យក​ទៅ​រៀន​សមណ​ធម៌​ញោម, អ្នក​ភូមិ​នេះ​គេ​ទៅ​ណា​អស់​ហើយ បាន​ជា​ស្ងាត់​ម្ល៉េះ ? "ករុណា​ម្ចាស់ គេ​ទៅ​ច្រូត​ស្រូវ​ឯ​ស្រែ​អស់​ហើយ​លោក​ម្ចាស់"ដូច្នេះ​ញោម ចុះ​ញោម​ឯង​មិន​ទៅ​ច្រូត​ស្រូវ​នឹង​គេ​ទេ ?" "ឪ​ករុណា​ម្ចាស់​ខ្ញុំ​ម្ចាស់​នេះ​ទៅ​ច្រូត​កាត់​និង​គេ​ឯ​ណា​បាន កូន​តូច​នេះ វា​ចេះ​តែ​ឈឺ​មិន​ឈប់​សោះ​ឡើយ​ចេះ​តែ​យំ​ដាក់​ពី​ដៃ​មិន​រួច​សោះ ព្រះ​ករុណា​ម្ចាស់"ចម្រើន​ពរ ចុះ​វា​ឈឺ​យ៉ាង​ណា កូន​ញោម​នោះ ?" "ករុណា​ម្ចាស់​អាការ​ជម្ងឺ​នោះ​កំណត់​មិន​បាន​ជួន​កាល​វា​គ្រុន​ក្ដៅ​ក្រហាយ​ទៅ ជួន​ណា​វា​កើត​ជា​ស្កន់​ជាន់​គ្រប​បាត់​ដង្ហើម​ទៅ​ម្ដងៗ​ក៏​មាន ករុណា​ម្ចាស់"!​អាណិត​វា​ពេក​ណាស់​ញោម ជម្ងឺ​នេះ​គេ​ហៅ​ថា ស្កន់​ខ្លា​វា​ជាន់​ណា​ញោម ម្ដេច​មិន​រក​គ្រូ​ពេទ្យ​ឲ្យ​គេ​មើល​គ្នា​ទៅ បណ្ដោយ​ឲ្យ​ឈឺ​យ៉ាង​នេះ​ជម្ងឺ​នេះ​មិន​មែន​ជា​ក្រ​ទេ ល្មម​រក្សា​បាន កូន​បង​អាត្មា​ភាព​ម្នាក់​វា​ឈឺ​យ៉ាង​ហ្នឹង​ដែរ អាត្មា​មើល​ជា​ទៅ ឥឡូវ​ធាត់​ទ្រលុកៗ ញោម, ! ស្ដាយ​កូន​ញោម​នេះ​ពេក​ណាស់​ប្រុស​ផង គួរ​តែ​ខំ​មើល​រក្សា​ទៅ​អេះ"ករុណា​ម្ចាស់ គ្រូ​នោះ​បាន​ឲ្យ​គេ​មើល​ក៏​ច្រើន​អ្នក​ណាស់​មក​ហើយ​ តែ​បាន​គ្រាន់​តែ ២-៣ ថ្ងៃ ក៏​ត្រឡប់​ឈឺ​ដូច​ដើម​វិញ ករុណា​ម្ចាស់"! គ្រូ​មើល​ជម្ងឺ​កូន​ក្មេង​នោះ​គ្រាន់​តែ​ស្ដោះ​ផ្លុំ​តែ​ពី​ក្រៅ ធ្វើ​ម្ដេច​នឹង​ជា​ដាច់​រោគ​ស្កន់​ខ្លា​នេះ​បាន តោម​មើល​ដោយ​ឧបទេស​ទើប​ជា​ដាច់​ញោម, អាត្មា​ចេះ​ខ្លះ​ដែរ តែ​អាត្មា​ដែល​មក​នេះ​ដោយ​មាន​កិច្ច​រក​ទៀន​ធូប​បាន​ហើយ​ក៏​នឹង​អាល​ទៅ​រៀន​សមណ​ធម៌ បើ​នៅ​ជិត​វត្ត​អាត្មា​នឹង​ជួយ​សង្គ្រោះ​មើល​យក​បុណ្យ​ខ្លះ

ឯ​នាង​មេម៉ាយ​នោះ​លុះ​ឮ​ចៅ​ពាល​ពោល​ពាក្យ​ដូច្នោះ​ហើយ ក៏​សម្គាល់​ថា ជា​លោក​អ្នក​ចេះ​មើល​ជម្ងឺ​មែន​ទែន ទើប​និយាយ​អង្វរ​ថា ព្រះ​ករុណា​ម្ចាស់ បើ​លោក​ម្ចាស់​ចេះ​សូម​មេត្ត​ប្រោស​សត្វ មើល​កូន​ខ្ញុំ​ករុណា​សិន ឯ​ត្រង់​ទៀន​ធូប​ដែល​លោក​ម្ចាស់​ត្រូវ​ការ​នោះ មិន​ជា​ប៉ុន្មាន​ទេ ខ្ញុំ​ព្រះ​ករុណា​ថ្វាយ​ខ្លួ ជា​ញោម​ឧបដ្ឋាក បវរណា​លោក​ម្ចាស់ សូម​កុំ​ឲ្យ​លោក​ម្ចាស់​ព្រួយ​ព្រះ​ហឬទ័យ​ឡើយ ។ ឯ​ចៅ​ពាល​នោះ​បាន​ឪកាស​ហើយ​ក៏​ឆ្លើយ​ថា "ចម្រើន​ពរ ញោម ធ្វើ​ម្ដេច​ឯង​ជា​សង្ឃ​កំពង់​សត្វ​កាល​បើ​ឃើញ​ញាតិញោម​កើត​វិបត្តិ តោង​កាត់​ធុរៈ​ខ្លួន​សិន​ចុះ ថា​ហើយ​ក៏​ឡើង​ទៅ​លើ​ផ្ទះ ។ ឯ​នាង​មេម៉ាយ​ក៏​រៀប​ទី​អាសនៈ​ដ៏​សមគួរ​ឲ្យ​ចៅ​ពាល​អង្គុយ​ហើយ​ក៏​បៀក​ស្លា​មូរ​បារី​ដាក់​ពាន ប្រគេន​ចៅ​ពាល​ៗ​បង្កាប់​ឲ្យ​នាង​មេម៉ាយ​រៀប​ទៀន ៥ ធូប ៥ ឆ្នាំង​ថ្មី​មួយ​នឹង​សំពត់ស ១ ចង្អាម ទាញ​យន្ដ​បិទ​មាត់​ឆ្នាំង​ហើយ​ចៅ​ពាល​ថា "ញោម, ទី​ភូមិ​នេះ​មាន​ត្បាល់​ក្ដឿង​ដែរ​ឬ​ទេ ?" "ករុណា​ម្ចាស់, ត្បាល់​ក្ដឿង​ខ្ញុំ​ករុណា​មាន នៅ​ខាង​កន្សៃ​ផ្ទះ​ឯ​នោះ"អើ​ញោម​បើ​ដូច្នេះ ញោម​យក​កូន​នឹង​គ្រឿង​ទៀនធូប​អស់​នេះ ទៅ​ឯ​រោង​ក្ដឿង អាត្មា​នឹង​រៀប​ពិធី​ក្ដឿង

នាង​មេម៉ាយ​ក៏​បី​កូន​កាន់​យក​ទៀន​ធូប​អស់​នេះ​ទៅ​ឯ​រោង​ក្ដឿង ហើយ​ចៅ​ពាល​យក​ទៀន​ធូប​អុជ​តាំង​ពិធី​នៅ​មាត់​ត្បាល់ ហើយ​វា​បោស​ទី​នោះ​ស្អាត​ល្អ ពុំ​ឲ្យ​មាន​ឈើ​ព្រៃ​នៅ​ខាង​ត្បាល់​ទើប​វា​ហៅ​យក​កូន​ខ្ចី​នោះ មក​តាំង​ខាង​នា​ទី​ពិធី​ហើយ​វា​ថា ញោម​ឯង​ទៅ​ជាន់​ក្ដឿង​ឲ្យ​វា​ឡើង​ជាន់​ជន្លៗ បាន ៣ ដង ជា​ឧបកិច្ច អាត្មា​នឹង​សែក​ព្រះ​គាថា ស្រូប​យក​ព្រលឹង​ខ្លា​ចេញ​ពី​រូប​កូន​បញ្ជូន​ដាក់​ក្នុង​ឆ្នាំង​យន្ដ ហើយ​យក​ទៅ​បណ្ដែត​ទឹក​ចោល ដើម្បី​កុំ​ឲ្យ​ព្រលឹង​ខ្លា វា​មក​បៀតបៀន​បាន​ទៀត​ឡើយ ឯ​នាង​មេម៉ាយ​ក៏​ជឿ​តាម ទើប​ទៅ​ជាន់​ចុង​ក្ដឿង​ឡើង ឯ​ចៅ​ពាល​វា​យក​កូន​នោះ​ដាក់​នទៅ​ក្នុង​ត្បាល់​ហើយ​វា​ដក​ឈើ​ទ្រនល់​ដែល​ទល់​ក្ដឿង​នោះ បោះ​គ្រវែង​ចោល​ទៅ​ឆ្ងាយ​អំពី​ត្បាល់ ហើយ​វា​ចេញ​ពី​ទី​ពិធី​នោះ​ប្រាប់​ថា ញោម​ប្រុង​ជាន់​ឲ្យ​ជាប់​កុំ​ឲ្យ​ប្រហែស​ក្រែង​របូត​ជើង​ធ្លាក់​ទៅ​ត្រូវ​កូន ចាំ​អាត្មា​ទៅ​យក​ថង់​យាម​ឆាន់​ស្លា​មួយ​រំពេច សូម​មក​ទល់​ឲ្យ​វិញ ថា​ហើយ​ចៅ​ពាល​ក៏​ឡើង​ទៅ​លើ​ផ្ទះ តាំង​រើ​រក​របស់​ទ្រព្យ​មាស​ប្រាក់​កែវកង សំពត់​អាវ​ស្បៃ​ហើយ​វា​វេច​ជា​សំពាយ​ធំ តាំង​ស្ពាយ​ពី​លើ​ផ្ទះ​រត់​ទៅ​កាន់​លំនៅ​វា​ហោង ។

ឯ​នាង​មេម៉ាយ ឃើួ​ចៅ​ពាល​ជញ្ជូន​យក​ទ្រព្យ​សម្បត្តិ​ខ្លួន​ដូច្នោះ​ហើយ ក៏​ហៅ​ឲ្យ​គេ​ជួយ​ក៏​ពុំ​មាន​អ្នក​ណា​មួយ​ឮ​ឡើយ ព្រោះ​ផ្ទះ​នោះ​នៅ​ដាច់​អំពី​គេ ម្លោះ​ហើយ​នាង​មេម៉ាយ​ក៏​អន្ទះ​អន្ទែង​នៅ​ចុង​ក្ដឿង​នោះ​ឯង បើ​នឹង​លែង​ក្ដឿង​វេញ​ទៅ ខ្លាច​ធ្លាក់​ទៅ​ត្រូវ​កូន ដោយ​ចិត្ត​មាតា​តែង​ទន់​ទោរ​ចុះ​ទៅ​កាន់​កូន​អាត្មា​ជា​ធម្មតា ការ​ដែល​សោកស្ដាយ​ទ្រព្យ​សម្បត្តិ​ក្រៅ​គឺ​ជា​មធ្យម ឯ​សេចក្ដី​ដែល​លោក​អាណិត​កូន​នោះ លើស​លែង​សម្បត្តិ​ខាង​ក្រៅ​នាង​មេម៉ាយ​ក៏​នៅ​ច្រងាង​ដូច​បុគ្គល​គេ​ចង​ភ្ជាប់​​រេ​តែ​ខ្លួន​ក៏​ពុំ​រួច លុះ​ដល់​ល្ងាច​ទើប​មាន​គេ​ដើរ​មក​ទើប​ឲ្យ​គេ​ទល់​ចន្ទល់​ក្ដឿង​យក​កូន​បាន ។

អាសូរ​នាង​មេម៉ាយ​កាយ​ជាប់​ក្ដឿង ព្រោះ​អាចោរ​សំពត់​លឿង​វា​បញ្ឆោត សែន​ក្ដួល​សែន​ក្ដៅ​សែន​ក្រែវក្រោធ នឹង​លោត​ទៅ​តាម​ចាប់​អា​ចោរ ។ ក្រែង​ក្ដឿង​ត្រូវ​កូន​សូន្យ​ជីវិត ដោយ​ចិត្ត​មាតា​តែង​ទន់ទោរ តែ​មាន​អារម្មណ៍​ឲ្យ​ខឹង​ឃោរ នឹង​ចោល​បង់​កូន​នៅ​ពុំ​មាន ។

August 12, 2006

ដល់ត្រើយសើយគូថ

Filed under: ល្បិច

(ដល់​ត្រើយ​សើយ​គូថ) បាន​ន័យ​ថា ៖ កិច្ចការ​អ្វី​មួយ ដែល​រួម​គ្នា​ធ្វើ​បាន​ជោគជ័យ​ហើយ មាន​បំណង​ចង់​ដណ្ដើម​យក​ផល​តែ​ម្នាក់​ឯង ហ៊ាន​ទាត់​ចោល​រាល់​មិត្ត​ភក្រ សហការី ដែល​ធ្លាប់​បាន​តស៊ូ​រួម​ជា​មួយ​គ្នា​កន្លង​មក ។


ដល់​ត្រើយ​សើយ​គូថ ផ្ទុយ​ស្រឡះ​ពី (ក្លែង​ជញរូក​ដើម្បី​ស៊ី​ខ្លា) ល្បិច (ដល់​ត្រើយ​សើយ​គូថ) គឺ​ឆ្លៀត​ឪកាស​ពេល​ដែល​ទទួល​បាន​ជោគជ័យ​ហើយ យក​កូន​ចៅ​ខ្លួន​ទៅ​សំឡេះ​ចោល ។ ចំណែក (ក្លែង​ជ្រូក​ដើម្បី​ស៊ី​ខ្លា) គឺ​រិះ​រក​មធ្យោបាយ​អូស​ទម្លាក់​អ្នក​នៅ​ពី​លើ​ឆាក​ឲ្យ​ធ្លាក់​ដី ក្នុង​ស្ថានភាព​ដែល​ខ្លួន​កំពុង​ទទួល​ការ​កៀប​សង្កត់ ។ បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​ឃើញ​ថា ៖ ល្បិច (ក្លែង​ធ្វើ​ជ្រូក​ដើម្បី​ស៊ី​ខ្លា) ពិត​ជា​គ្រោះ​ថ្នាក់ ចំណែក​ល្បិច (ដល់​ត្រើយ​សើយ​គូថ) ពិត​ជា​ងាយ​ស្រួល ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន ៖ មន្ត្រី​ហ្វាន់ឆុង រិះ​គន់​ស្ដេច​ យៀកវ៉ាង ថា ៖ មនុស្ស​នេះ​ក​វែង​មាត់​ចាប អាច​រួម​ទុក្ខ​ជា​មួយ​តែមិន​អាច​រួម​សុខ​ជា​មួយ​គ្នា​បាន​ឡើយ ។ ពី​ព្រោះ​លោក​មើល​ធ្លុះ​នូវ​សភាព​ការ​ក្នុង​រាជការ​ដ៏​អាក្រក់​នេះ ហេតុ​នេះ​ក្រោយ​ពី​រួម​ដៃ​គ្នា​កំទេច​នគរ​អ៊ូ​បាន​ជោគជ័យ​ហើយ លោក​ក៏​លប​រត់​ចេញ​ពី​រាជវាំង​លាក់​ខ្លួន​ដូរ​ឈ្មោះ​ដើរ​ត្រាចរ​រក​ស៊ី​គ្រប់​ទិសទី ជា​សំណាង​ដែរ ដែល​បាន​ដើរ​កំសាន្ត​ស្គាល់​គ្រប់​ទី​កន្លែង ចំណែក​មិត្ត​រួម​អាវុធ​របស់​លោក​ឈ្មោះ វិន ជុង ពីព្រោះ​តែ​ការ​លោភលន់​បុណ្យ​សក្តិ​ទ្រព្យ​សម្បត្តិ ចៀស​មិន​ផុត​ពី​ការ​មន្ទិល​រអា​របស់​ស្ដេច យៀក ទេ ទី​បំផុត​ក៏​ទទួល​វាសនា​ជា​ខ្មោច​ក្រោម​ផ្លែ​ដាវ​របស់​ស្ដេច យៀក ទៅ ។នៅមានត…

July 25, 2006

កំបាំងមេឃឆ្លងសមុទ្រ

Filed under: ល្បិច

"កំបាំង​មេឃ​ឆ្លង​សមុទ្រ" និង "ញ៉ុក​ត្រចៀក​ពេល​លួច​កណ្ដឹង" មិន ​ដូច​គ្នា​ទេ ញ៉ុក​ត្រចៀក​ពេល​លួច​កណ្ដឹង គឺ​មាន​បំណង​បោកប្រាស​អ្នក​ដទៃ​តែ​ពេល​ដែល​អនុវត្ត​ទៅ​មិន​បាន​សម្រេច​បែរ​ ជា​នាំ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ទៅ​វិញ​ចំណែក "កំបាំង​មេឃ​ឆ្លង​សមុទ្រ" គឺ​ជា​ល្បិច​ដែល​មាន​ការ​រៀបចំ​គម្រោង​ការ​ល្អិតល្អន់​គឺ​មាន​ទិសដៅ​ច្បាស់លាស់​ដើម្បី​ទៅ​ប្រលែង​លេង​និង​អ្នក​ដទៃ ។ "កំបាំង​មេឃ​ឆ្លង​សមុទ្រ" តាម​សុភាសិត​និយាយ​ថា ៖ ឆ្លង​ផុត​សមុទ្រ​និង​ក្លាយ​ជា​ទេវតា​គឺ​មាន​ន័យ​បែប​នេះ​ឯង ។

មនុស្ស ​ម្នាក់​ដែល​ត្រូវ​ទទួល​ការ​គៀប​សង្កត់​ឬ​ក៏​ស្ថិត​ក្នុង​បរិយាកាស​មិន​ អំណោយ​ផល​មាន​បំណង​ដណ្ដើម​យក​ភាព​ម្ចាស់​ការ ផ្លាស់ប្ដូរ​ពី​គ្រោះកាច​មក​សុខសាន្ត​វិញ​នោះ គឺ​ងាយ​និង​កើត​មាន​គំនិត​បែប"កំបាំង​មេឃ​ឆ្លង​សមុទ្រ" នេះ ​ណាស់ ពីព្រោះ​ល្បិចកល​នេះ​គឺ​ប្រើប្រាស់​នៅ​ពេល​សត្រូវ​ភ្លេច​ខ្លួន​ធ្វេសប្រហែស​ តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​វា​មិន​ប្រាកដ​ជា​មាន​ការ​គម្រាម​គំហែង ឬ ផ្ដល់​គ្រោះថ្នាក់​ដោយ​ផ្ទាល់​ដល់​គូ​សត្រូវ​នោះ​ទេ ល្បិច​នេះ​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ហើយ​ក៏​ងាយ​ស្រួល​ទទួល​លទ្ធផល​ផង​ ដែរ ។

ពិត​មែន​តែ​លទ្ធផល​របស់​ល្បិច "កំបាំង​មេឃ​ឆ្លង​សមុទ្រ" និង "ញ៉ុក​ត្រចៀក​ពេល​លួច​កណ្ដឹង" មិន​ដូច​គ្នា​តែ​គឺ​ផ្ដើម​ចេញ​ពី​ការ​បោកប្រាស់​ដូច​គ្នា (កំបាំង)​បាន​សម្រេច​បាន​ន័យ​ថា ឆ្លង​ផុត​សមុទ្រ​នឹង​ក្លាយ​ជា​ទេវតា ។ កំបាំង​មិន​បាន​សម្រេចនឹង​ក្លាយ​ជា​អណ្ដើក​ក្នុង​ស្នូក ។

បើ ​និយាយ​ពី ឈឹន ខ្វៃ វិញ​ដើម្បី​អនុវត្ត​នយោបាយ​សារភាព​របស់​ស្ដេច​សុង កាវជូ បាន​ប្រើ​ផ្លាក​បញ្ជា​មាស​លួច​កៅ​ហៅ​ឲ្យ​មេ​ទ័ព យៀក ហ្វី ត្រឡប់​មក​វិញ​ដោយ​សម្ងាត់​ដោយ​មាន​បំណង​សម្លាប់​មេទ័ព​អង់អាច​នេះ​ចោល នេះ​ក៏​ជា​ស្នាដៃ"កំបាំង​មេឃ​ឆ្លង​សមុទ្រ" តែ​ ដោយ​ធ្វើ​ទៅ​លាក់​ការ​មិន​ជិត ធ្វើ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​រាស្ត្រ​និង​នៅ​ពេល​ដែល ហាង ស៊ឺជុង សួរ​ថា ៖ តើ យៀក ហ្វឺ ប្រព្រឹត្ត​ខុស​រឿង​ស្អី ? ឈិន ខ្វៃ បែរ​ជា​ឆ្លើយ​ថា ៖ រឿង​នេះ​ប្រហែល​ជា។ ហាង ស៊ឺជុង វែក​មុខ​អាក្រក់​របស់ ឈិន ខ្វៃ ភ្លាម​ដោយ​ស្រែក​ថា ៖ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​សត្រូវ​ខ្លបខ្លាច ? ព្រោះ​តែ​មួយ​ឃ្លា​នេះ ឈិន ខ្វៃ កំបាំង​មេឃ​មិន​បាន ពាក្យ​បីម៉ាត់(ប្រហែល​ជា) ក្លាយ​ជា​ភស្តុតាង(ញ៉ុក​ត្រចៀក​ពេល​លួច​កណ្ដឹង​ទៅ​វិញ) ទោះ ​បី​ជា​ទី​បំផុត ឈិន ខ្វៃ បាន​រិះ​រក​មធ្យោបាយ​សម្រេច​គោល​បំណង​របស់​ខ្លួន​បាន​ក៏​ដោយ តែ​ក៏​ត្រូវ​មនុស្ស​ជំនាន់​ក្រោយ​ជេរ​ថា​ជា​ចោរ​ក្បត់​ជាតិ(កំបាំង​មេឃ) ក៏​មិន​បាន​សម្រេច(សមុទ្រ)​ក៏​ឆ្លង​មិន​ដល់​ត្រើយ ។

អាស្រ័យ ​ហេតុ​នេះ​ពេល​ដែល​អនុវត្ត​ល្បិច​នេះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពិចារណា​ឲ្យ​បាន​ដិតដល់ ធ្វើ​ឲ្យ​បាន​រហ័ស​អនុវត្ត​ឲ្យ​បាន​លាក់​ការ​បំផុត​បើ​មិន​ដូច្នេះ​ទេ ពិត​ជា​ស្រោច​គល់​ហើយ ។ (នៅមានត)

Get free blog up and running in minutes with Blogsome
Theme designed by Gary Rogers