ប្រជុំរឿងព្រេងខ្មែរ

July 27, 2007

សុភាសិត

មិន​ត្រូវ​និយាយា​ពី​រឿង​ខ្លួន​យើង​ឲ្យ​សោះ ទោះ​បី​ល្អ​អាក្រក់​ក៏​ដោយ អ្នក​ណា​អំនួត​គឺ​ជា​មនុស្ស​កោង​ឈ្លើយ អ្នក​ណា​ទម្លាក់​ខ្លួន​គឺ​ជា​មនុស្ស​ល្ងង់ ។ Aristote

 បណ្ដាល​មិត្ត​យុវជន​អ្នក​ត្រូវ​ចងចាំ​នៅ​ក្នុង​ខួរ​ក្បាល នូវ​ពាក្យ​ចាស់​អប់រំ​ត្រឹមត្រូវ​ដែល​គេ​អាន​ច្រើន​គ្នា នាំ​ឲ្យ​មាន​បញ្ញា​ក្លៀវក្លា​ ។ R K D’Argenson

January 23, 2007

សុភាសិត

ខ្យល់បក់ ដីហុយ ។

អ្នក​ធ្វើ​ថា​ត្រូវ​ពិត តែ​ខុស​គំនិត​អ្នក​ចាំ​ថា ។

គ្មាន​អ្វី​ជា​អនត្តា ។

បើ​មាន់​មិន​រងាវ​ក៏​ព្រះ​អាទិត្យ​នៅ​តែ​រះ​ដែរ ។

ទឹក​ភ្នែក​ស្រី​ស្រក់ ទើប​ដឹង​ថា​ស្រី​យំ ។ 

September 10, 2006

សុភាសិត

ការ​ជួប​គ្នា​ជា​កំណើត​នៃ​ការ​ព្រាត់ប្រាស់ ។

មនុស្ស​លោក​ច្រើន​លើក​ដៃ​វាយ​គេ ហើយ​កម្រ​លើក​ដៃ​សំពះ​សុំ​ទោស​គេ​ណាស់ ។

ត្រូវការ​ចេះ​ដឹង​ធ្វើ​អ្វី បើ​អ្នក​ចេះ​ដឹង​សម្រាប់​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ ។

ជីវភាព​ទំនេរ​គឺ​ជា​ការ​ស្លាប់​មុន​អាយុ​អស់ ។

August 8, 2006

សុភាសិត

អ្នក​នឹង​មិន​មាន​របស់​ដែល​អ្នក​ស្រលាញ់​ទេ បើ​អ្នក​មិន​ស្រលាញ់​របស់​ដែល​អ្នក​មាន​រួច​មក​ហើយ ។

អ្នក​ដែល​គ្មាន​កំហុស​សោះ​គឺ​អ្នក​ដែល​មិន​ដែល​ធ្វើ​អ្វី​សោះ ។

ស្រលាញ់ប៉ុណ្ណា ស្អប់ប៉ុណ្ណឹង ។

August 3, 2006

សុភាសិត

សម​គួរ​នឹង​បាន តែ​មិន​បាន​ទទួល ល្អ​ជាង​បាន​ទទួល​ដោយ​មិន​សមគួរ ។ ភ...

ខ្ញុំ​កាន់​យក​សេចក្ដី​ថា មនុស្ស​រាល់​រូប ជា​កូន​បំណុល​នៃ​ជីវិត​របស់​ខ្លួន ។ ភ...

Get free blog up and running in minutes with Blogsome
Theme designed by Jay of onefinejay.com