ប្រជុំរឿងព្រេងខ្មែរ

August 17, 2006

គ្មានតែអាចបង្កើតឲ្យមាន

Filed under: ល្បិច

(គ្មាន​តែ​អាច​បង្កើត​ឲ្យ​មាន) និយាយ​ឲ្យ​ងាយ​ស្ដាប់​គឺ គ្មាន​ខ្យល់​តែ​មាន​រលក គ្មាន​រឿង​តែ​អាច​បង្កើត​ឲ្យ​មាន​រឿង ។


គោល​គំនិត​ខ្លាច​តែ​សង្គម​មិន​ច្របូក​ច្របល់ ទិស​ដៅ​គឺ​ឆ្លៀត​ឪកាស​បន្លំ​ចាប់​ត្រី (ត្រី​ងៀត​ឆ្លៀត​ពង) ស្នា​ដៃ​គឺ​បង្កើត​បញ្ហា ។

"ប្រឌិត​រឿង" មើល​ពី​ខាង​ក្រៅ​ថា​ជា​ការ​ងាយ តែ​ចង់​សម្រេច​គោល​បំណង​របស់​ខ្លួន​ដោយ "ប្រឌិត​រឿង" ពិត​ជា​លំបាក​ណាស់ ។ ការ "ប្រឌិត​រឿង" តាម​កៀនកោះ​ផ្សារផ្ដោ ឬ ដឿងហែម ផ្លូវ​លំ គឺ​អាច​សម្រេច​តាម​ក្ដី​បំណង សប្បាយ​បាន​មួយ​ពេល​ដែរ តែ​លទ្ធផល​នៃ​ការ​ប្រឌិត​រឿង​បែប​នេះ​យ៉ាង​ច្រើន​ណាស់ ធ្វើ​ឲ្យ​គូ​សត្រូវ​រង់​គ្រោះ​របួស​ខូចខាត​ខ្លះៗ​តែ​ប៉ុណ្ណោះហើយ​មិន​ប្រាកដ​ថា មាន​ផល​ប្រយោជន៍​ចំពោះ​ខ្លួន​ទេ ។ ការ "ប្រឌិត​រឿង" ដែល​មាន​គោល​បំណង​ច្បាស់​លាស់ ប៉ុន្តែ​គ្នា​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ទេ​នោះ​គឺ​មិន​រាប់​ថា​ជា "ល្បិចកល" បាន​ឡើយ ។

សុភាសិត​ចិន​មួយ​សរសេរ​ថា "រឿង​ប្រឌិត​ត្រូវ​បញ្ចប់​ត្រឹម​អ្នក​ចេះ​ដឹង" បាន​ន័យ​ថា ៖ រឿង​ប្រឌិត ដែល​គ្មាន​ការ​រៀបចំ​ផែនការ​ឲ្យ​បាន​ល្អិត​មិន​ផុត​ពី​ក្រសែ​ភ្នែក​របស់​អ្នក​ចេះ​បាន​ឡើយ ដូច្នេះ​គួរ​និយាយ​ថា ៖ "រឿង​ប្រឌិត" គឺ​បង្កើត​ឡើង​ដោយ​ស្នាដៃ​របស់​អ្នក​ចេះ​ទើប​ត្រឹមត្រូវ ។

បង្កើត​បញ្ហា បាន​ន័យ​ថា ៖ គឺ​ផ្អែក​លើ​រឿង​អ្វី​មួយ​ដែល​មាន​ស្រាប់​ហើយ​ពង្រីក​ការ​ខុស​និង​ត្រូវ​ឲ្យ​កាន់​តែ​ធំធេង​ឡើង តែ​អ្វី​ដែល​ចង់​និយាយ​នៅ​ក្នុង​ល្បិចកល​នេះ គឺ​មិន​ចាំបាច់​ផ្អែក​លើ​បញ្ហា​ដែល​មាន​ពិត ឬ​យោង​លើ​មូលដ្ឋាន​អ្វី​ទាំង​អស់ តែ​អាច​បង្កើត​ជា​បញ្ហា​បាន ។ ឧ. រឿង​លេង​ហ៊ី​តុក្កតា មើល​ពី​ខាង​ក្រោម​ឆាក​ទៅ ហាក់​បី​ដូច​ជា​នៅ​ពី​ខាង​ក្រោយ​វាំងនន បង្កប់​ទៅ​ដោយ​កងទ័ព​រាប់ម៉ឺន សេះ​រាប់​ពាន់ ទាញ​វាំងនន​ខ្វាក គឺ​ឃើញ​តែ​មនុស្ស​ម្នាក់​និង​រូប​តុក្កតា​មួយ​ចំនួន និង​ខ្សែ​ទាញ​តែ​ប៉ុណ្ណោះ ។

រឿង​ប្រឌិត ពិត​ជា​គួរ​ឲ្យ​ខ្លាច​ភ័យ​ជាង​អ្វី​ទាំងអស់ វា​គ្មាន​រូប​តែ​អាច​មើល​ឃើញ វា​គ្មាន​ស្រមោល តែ​អាច​ជួប​ប្រទះ ខុស​ឬ​ត្រូវ​ចេញ​តែ​ពី​មាត់​សំអាង​លើ​សំដី​តែ​ប៉ុន្មាន​មាត់​ប៉ុណ្ណោះ អាច​ធ្វើ​ឲ្យ​មនុស្ស​មើល​ស្រាស​ជីវិត​បាន អ្នក​ក្លាហាន​អាច​ដោះ​អាវក្រោះ​ចេញ​ពី​ខ្លួន ។

ក្បួន​យុទ្ធសាស្ត្រ​បាន​និយាយ​ថា ៖ ការ​វាយ​សម្រុក​ដោយ​ប្រើ "រឿង​ប្រឌិត" យ៉ាង​ប៉ិន​ប្រសព្វ មិន​បាច់​ប្រយុទ្ធ​ក៏​អាច​ធ្វើ​ឲ្យ​សត្រូវ​ទម្លាក់​អាវុធ​បាន​ដែរ ។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មាន​ភស្ដុតាង​ច្រើន​ណាស់ ដែល​បាន​បញ្ជាក់​បង្ហាញ​ពី​រឿង​នេះ​ដូចជា​សង្គ្រាម​នៅ​ទ្វីប​អឺរ៉ុប​ក៏​ធ្លាប់​មាន​ដែរ នោះ​គឺ ពាក្យ​ប្រឌិត​ទំលាយ​ខ្សែ​ការពារ​ម៉ាទីណូ ។

បើ​សិន​ជា​និយាយ​ថា (បង្កើត​បញ្ហា) គឺ​ធ្វើ​ឲ្យ​សង្គម​ច្របូក​ច្របល់​នោះ​មាន​ន័យ​ថា ៖ "ពាក្យ​ប្រឌិត" គឺ​ជា​ប្រភព​នៃ​ការ "បង្កើត​បញ្ហា" នោះ​ឯង ។

បើ​ប្រឌិត​ត្រូវ​ចេះ​មើល​កាលៈទេសៈ ត្រូវ​ប្រឌិត​ឲ្យ​វា​សមហេតុ​ផល​ហើយ​ទាមទារ "រហ័ស" មិន​ត្រូវ​ឆ្លង​កាត់​ពេល​វេលា​សាកល្បង​វែង​អន្លាយ​ទេ ដែល​និយាយ​ថា "ជឿ​មិន​ជឿ​អាច​សាកល្បង​ចំពោះ​មុខ​សក្កិសិទ្ធិ​ឬ​មិន​ថ្ងៃ​ក្រោយ​ទើប​ដឹង។ ដល់​ទៅ​ថ្ងៃ​ក្រោយ ទំរាំ​តែ​ដឹង​ការ​ពិត ខ្លួន​យើង (បាន​ឆ្លង​ផុត​សមុទ្រ​ក្លាយ​ជា​ទេវតា) បាត់​ទៅ​ហើយ ។នៅមានត…

Comments »

The URI to TrackBack this entry is: http://khmerlegend.blogsome.com/2006/08/17/p61/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.

Get free blog up and running in minutes with Blogsome
Theme designed by Gary Rogers