ដឹងតែធ្វើមិនដឹង
August 15, 2006
(ដឹងតែធ្វើមិនដឹង) តាមន័យរបស់វាគឺ ៖ ដឹងច្បាស់ប្រាកដពីរឿងនេះហើយតែមានចេទនាធ្វើមិនដឹង ។ អាកប្បកិរិយាបែបនេះច្រើនជាអំពើរបស់អ្នករៀនខាងទស្សនវិជ្ជា សុភាសិតចិនមួយសរសេរថា ៖ មិនចេះធ្វើភ្លើថ្លង់ មិនអាចធ្វើលោកម្ចាស់ ហើយក៏ជាអំពើការពារអាត្មាខ្លួន គោលបំណងនៅត្រង់ជៀសឲ្យផុតពីសេចក្ដីខុសនិងត្រូវ ។
ប៉ុន្តែ បើប្រើជាល្បិចកលវិញនោះ មិនត្រឹមតែសម្រាប់ការពារអាត្មាខ្លួនប៉ុណ្ណោះទេ ។ ល្បិចកល គឺយកមកប្រើប្រាស់សម្រាប់ទប់ទលនិងអ្នកដ៏ទៃ បើសិនជាមានជំហគេចវេសពីការពិត តើម្ដេចនឹងអាចពុះពារឧបសគ្គដែលរារាំងចំពោះមុខ កសាងផ្លូវអនាគតសម្រាប់ខ្លួនបាននោះ ? ។
និយាយការពិត ចំពោះកិច្ចការអ្វីមួយ ដឹងហើយអាចធ្វើពើមិនដឹងពុំមែនជារឿងងាយស្រួលនោះទេ ចាំបាច់ត្រូវតែមានការអប់រំខ្ពស់ទើបអាចធ្វើទៅកើត ។ ហេតុតែមានការបែងចែកមនុស្សឈ្លាសវៃនិងល្ងង់ខ្លៅនោះ គឺ ស្ថិតនៅត្រង់(ដឹង) ឬ (មិនដឹង) អាច (ធ្វើពើ) ឬ (មិនអាចធ្វើពើ) នោះឯង ។ ជនល្ងង់ខ្លៅ មិនអាចវាស់ជម្រៅរបស់អ្នកចេះដឹងបាន តែងតែនិយាយថា ៖ ពួកគែទាំងនោះ ជាមនុស្សគ្រោះថ្នាក់ហើយក្រឡិចក្រឡុច ធ្វើអ្វីក៏ដោយ រកយល់មិនបានទាល់តែសោះ ត្រង់រកយល់មិនបាននេះហើយ ដែលជាចំណុចរបស់អ្នកចេះនោះឯង ។ នេះហើយនៅ (អ្នកចេះធ្វើភ្លើ) នោះឯងគឺជាអំពើដែលមនុស្សសាមញ្ញមិនអាចយល់បាន ។នៅមានត…

