ព្រួញមួយបាញ់បានសត្វពីរ

July 17, 2006

ប្រភេទ ៖ ល្បិច

ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ បាន​ន័យ​ថា ក្នុង​ពេល​តែ​មួយ​ប្រើ​មធ្យោបាយ​តែ​មួយ អាច​ផ្ដូល​សត្រូវ​ឲ្យ​បរាជ័យ​ចាប់​ពី​ពីរ​នាក់​ឡើង​ទៅ ឬ​ក៏​អាច​ទទួល​ផល​ប្រយោជន័​ចាប់​ពីពីរ​ឡើង​ទៅ ។

ការ​ប្រើប្រាស់​ល្បិច​កល​នេះ មិន​ធម្មតា​ទេ ហើយ​ក៏​មិន​ងាយ​ស្រួល​ដែរ​ព្រោះ​ថា ល្បិច​នេះ​គឺ​យើង​ត្រូវ​ប្រឈម​មុខ​និង​គូរ​សត្រូវ​ជា​ច្រើន​នាក់ ឲ្យ​តែ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ឬ​ធ្វេស​ប្រហេស​តែ​បន្តិច​ពិត​ជា​ត្រូវ​ជួប​គ្រោះ​អាសន្ន​ធំ ហើយ​ហេតុ​នេះ មុន​និង​ក្រោយ​នៃ​កិច្ច​ការ ត្រូវ​តែ​ព្យាយាម​រង់ចាំ​ឲ្យ​បាន​នូវ​បរិយាកាស​និង​ពេល​វេលា​ដែល​សមស្រប ។

គោល​គំនិត​និង​សកម្ម​ភាប​របស់​មនុស្ស​ដែល​បែក​ឆ្វេង មាន​ច្រើន​សន្ធឹកសន្ធាប់​ណាស់​គឺ​ព្រោះ​តែ​ផល​ប្រយោជន៍​និង​កេរ្តិ៍​ឈ្មោះ​ប៉ុណ្ណោះ ។ ហេតុ​តែ​ត្រូវ​ការ​កេរ្តិ៍​ឈ្មោះ គ្រប់​គ្នា​ត្រូវ​តែ​ខំ​ប្រឹង​ដណ្ដើម ចង់​បាន​ផល​ប្រយោជន៍​គ្រប់​គ្នា​ត្រូវ​តែ​ប្រជែង ធំ​ដណ្ដើម​តាម​ធំ តូច​ដណ្ដើម​តាម​តូច លទ្ធផល​នៃ​ការ​ដណ្ដើម​នៃ​ការ​ប្រជែង​ពិត​ហើយ​ត្រូវ​តែ​មាន​អ្នក​ឈ្នះ​និង​អ្នក​ចាញ់ អ្នក​ឈ្នះ​ពិត​ជា​សប្បាយ​ហើយ​មុខ​ខ្លាញ់ អ្នក​ចាញ់​នឹង​ក្រៀមក្រំ​ហើយ​សើច​សេះ ឬ​ក៏​ត្រូវ​រងគ្រោះ​របួស​ទាំង​សង​ខាង ។

ពេល​អនុវត្ត​ល្បិច​នេះ ត្រូវ​ផ្អែក​លើ​គោលការណ៍​ដូចនេះ ត្រូវ​ស៊ើប​ឲ្យ​ដឹង​នូវ​ស្ថានភាព ចិត្ត​គំនិត លក្ខណ្ឌ​នៃ​ជីវភាព បរិយាកាស​ជុំ​វិញ​របស់​គូ​បដិបក្ខ​ឲ្យ​បាន​ច្បាស់លាស់ ធ្វើការ​ប្រៀប​ផ្ទឹម​ចំណុច​ដូចគ្នា បើ​គូ​បដិបក្ខ​ជា​មនុស្ស​ដែល​ស្រឡាញ់​កេរ្តិ៍​ឈ្មោះ គួរ​តែ​ផ្ដល់​ការ​សរសើរ​ឲ្យ​បាន​ច្រើន តែ​បើ​ជា​មនុស្ស​លោភលន់ ទ្រព្យ​សម្បត្តិ ផល​ប្រយោជន៍ គួរ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​តែ​បើ​សិន​ជា​គូ​បដិបក្ខ​ត្រូវ​ការ​ទាំង កេរ្តិ៍​ឈ្មោះ ចង់​បាន​ទាំង ផល​ប្រយោជន៍ ក្រៅ​ពី​ការ​សរសើរ​និង​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ ជៀស​មិន​ផុត​ពី​បញ្ចុះ​ពេជ្រ​បន្ថែម​លើ​ជញ្ជៀន​ដែល​ពាក់​នោះ​ឡើយ ។

នេះ​ហើយ​ដែល​ហៅ​ថា ធ្វើ​តាម​ចិត្ត​ឲ្យ​តាម​ចង់ គោល​បំណង​គឺ​ឲ្យ​គូ​បដិបក្ខ​កើត​ការ​សង្ស័យ តែ​បើ​ទោះ​ជា​មាន​ការ​សង្ស័យ ក៏​មិន​ដល់​ថ្នាក់​ពាក់​មុខ​យក្ស​ដាក់​គ្នា​ភ្លាមៗ​ដែរ ធ្វើ​បែប​នេះ​គេ​ហៅ​ថា ការ​ចៀន​ត្រី​ឲ្យ​ឆ្អិន​តាម​សម្រួល រង់ចាំ​ដល់​ពេល​វេលា​ដែល​សម​ស្រប​និង​ទុំជោរ​ហើយ​ បញ្ចេញ​ស្នៀត​ពិសពុល រក​លេស​បង្កើត​បញ្ហា អុជអាល​ឲ្យ​ភាគី​ទាំង​ប៉ុន្មាន​ឲ្យ​កើត​ការ​ក្ដៅ​ក្រហាយ​ដាក់​គ្នា រុញ​ឲ្យ​ប្រយុទ្ធ​យក​ស្លាប់​រស់​តែ​ម្ដង ពេល​នោះ​ យើង​អាច​អង្គុយ​គង​អន្ទាក់​ខ្លា មើល​ខ្លា​ខាំ​គ្នា រង់ចាំ​រើស​យក​ឆ្អឹង​ព្រលាត់​យក​ស្បែក​ខ្លា​ដោយ​ត្រជាក់​ចិត្ត ។

មនុស្ស​ដែល​ឆ្លាត​បំផុត ក្រោយ​សម្លាប់​មនុស្ស​ហើយ​អាច​ឲ្យ​ក្បាល​ដែល​ធ្លាក់​ទៅ​ដី​ចេះ​ស្រែក​ថា អគុណ ចំពោះ​ខ្លួន​ទៀត​ផង ។

មតិយោបល់ »

The URI ដើម្បីតាមដានត្រឡប់ទៅវិញនូវធាតុនេះ ៖ http://khmerlegend.blogsome.com/2006/07/17/p26/trackback/

មិនទាន់មានមតិយោបល់ ។

RSS មតិព័ត៌មានសម្រាប់មតិយោបល់លើប្រកាសនេះ ។

ផ្ដល់មតិយោបល់

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.